កាលពីសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព JX II ទើបតែបើកដំបូង កំពូលអ្នកប្រយុទ្ធជាច្រើនបានត្អូញត្អែរថា វាជារឿងពិបាកមួយក្នុងការធ្វើឲ្យតួអង្គទទួលបានកម្រិត Level ខ្ពស់ក្នុងរយៈពេលខ្លី ពោលគឺត្រូវបំពេញបេសកកម្មជាច្រើន ចូលប្រយុទ្ធក្នុងសមរភូមិដ៏រន្ធត់ទាំងឡាយ រួមទាំងចូលរួមក្នុងព្រឹត្តិការណ៍ថ្មីៗផងដែរ។

ប៉ុន្តែសម្រាប់នគរចតុមុខនេះ ការស្វែងរកបទពិសោធន៍ដ៏ច្រើនមហិមា ដើម្បីដំឡើងកម្រិត Level នៃតួអង្គប្រយុទ្ធដូចជាមិនមានការពិបាកសម្រាប់អ្នកកម្សាន្ត ព្រោះក្នុងរយៈពេលប្រមាណជា ៥០ថ្ងៃសោះ គិតចាប់ពីថ្ងៃបើកសម្ពោធនគរថ្មីនេះ កំពូលអ្នកប្រយុទ្ធចំនួនពីររូបគឺ Chi_Chi_Tang មកពីបក្សថាង, FaThEr មកពីបក្សសៅលីង និង TLFONG សមាជិកបក្សអ៊ូតាំងជំនាញកាន់ដាវ អាចឈានដល់កម្រិត level កំពូលនៃសេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេពគឺ level 99។
ក្រៅពីជើងខ្លាំងដែលមានកម្រិត Level 99 ទាំងបីរូបនេះ នៅមានអ្នកគុននិយមជាច្រើនទៀត ដែលមានកម្រិត Level 90+ ហើយកំពុងតែតាមដណ្ដើមយកដំណែងជើងខ្លាំងដែលមានកម្រិត Level ខ្ពស់ជាងគេប្រចាំនគរចតុមុខផងដែរ។ ចង់ដឹងថា ជើងខ្លាំងទាំង ១០ រូបដែលមានកម្រិត Level ខ្ពស់ប្រចាំនគរចតុមុខ ជានរណាខ្លះ សូមមើលតារាងឈ្មោះខាងក្រោមនេះ៖
| ចំណាត់ថ្នាក់ | ឈ្មោះ | បក្ស | កម្រិត level |
| 1 | Chi_Chi_Tang | ថាង | 99 |
| 2 | FaThEr | សៅលីងកណ្ដាប់ដៃ | 99 |
| 3 | TLFONG | អ៊ូតាំងដាវ | 99 |
| 4 | BrushSdaSner | អ៊ូតាំងដំបងសិល្ប៍ | 98 |
| 5 | HeroKabJak | ស្មូមកណ្ដាប់ដៃ | 98 |
| 6 | ZeY_ZeR | ថាង | 97 |
| 7 | BeBe_Show | ថាង | 97 |
| 8 | Priestnary | អឺម៉ីដាវ | 97 |
| 9 | Assassin_Saber | សៅលីងដំបងកាំបិត | 96 |
| 10 | Khong_Peng | អ៊ូតាំងដំបងសិល្ប៍ | 96 |
ម៉េចហើយ? មានឃើញឈ្មោះរបស់តួអង្គប្រយុទ្ធអ្នកនៅក្នុងតារាងខាងលើអត់ហ្នឹង?
អត្ថបទ៖ ភីឆាយ