NoLoveForMe គឺជា​អ្នក​ប្រយុទ្ធ​ទទួល​បាន​ឋានៈ​ជា​សេនា​ប្រមុខ Marshal មុន​គេ​បង្អស់​ក្នុង​នគរ ចតុមុខ និង​មាន​ឱកាស​ទទួល​បាន 700.000 Sabay Gold ផង​ដែរ​បើសិនជា​គ្មាន​អ្នក​ក្លាហាន​ផ្សេង​ទៀត​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​សង្គ្រាម​ដណ្ដើម​អំណាច​ឲ្យ​ប្រទេស​របស់​ខ្លួន​ប្រចាំ​សមរភូមិ Battlefield។

ប៉ុន្តែ​រឿង​នេះ​មិន​អាច​កើតឡើង​បាន​ឡើយ ព្រោះ​កំពូល​អ្នក​ប្រយុទ្ធ​ទាំង ៧បក្ស​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព សុទ្ធ​តែ​មាន​សមត្ថភាព​ខ្ពស់ និង​យុទ្ធសាស្ត្រ​ប្រយុទ្ធ​រៀងៗ​ខ្លួន ដែល​ធ្វើ​ឲ្យ​អ្នក​ប្រយុទ្ធ​ទាំងនោះ​មាន​ឱកាស​ក្នុង​ការ​ចូលរួម​ធ្វើ​ជា​ម្ចាស់​ចំណែក​រង្វាន់ 700.000 Sabay Gold នេះ។

ជាក់ស្ដែង ថ្មីៗ​នេះ​នគរចតុមុខ ​បាន​រក​ឃើញ​ជើងខ្លាំង​ដែល​មាន​ទេពកោសល្យ​ក្នុង​ការ​ធ្វើ​សង្គ្រាម​ក្នុង​សមរភូមិ​ដ៏​រន្ធត់ Battlefield ៣​រូប​ទៀត​ហើយ​រួមមាន LesS_1_KicK, Xeav_EE ដែល​អ្នក​ទាំងពីរ​គឺជា​សេនា​ប្រមុខ Marshal ប្រចាំ​ប្រទេស Liao និង Little_Bee សេនា​ប្រមុខ Marshal ប្រចាំ​ប្រទេស Song។ គួរ​ឲ្យ​កត់​សម្គាល់​ដែរ​ថា សេនា​ប្រមុខ Marshal ទាំង​បី​រូប​របស់​ប្រទេស Liao គឺ​សុទ្ធតែ​ជា​កំពូល​អ្នក​ប្រយុទ្ធ​មក​ពី​បក្ស​សៅ​លីង ដែល​មាន​ជំនាញ​ប្រើ​កណ្ដាប់​ដៃ​មហិមា និង​រន្ទះ​ជើង​ឥត​ស្រមោល​ក្នុង​ការ​សម្លាប់​សត្រូវ។ ចុះ​សេនា​ប្រមុខ Marshal ដំបូង​របស់​ប្រទេស Song មក​ពី​បក្ស​ណា​ដែរ?

Little_Bee គឺជា​សេនា​ប្រមុខ Marshal ដំបូង​គេ​របស់​ប្រទេស Song មក​ពី​បក្ស​ស្មូម និង​មាន​ជំនាញ​ក្នុង​ការ​ប្រើ​កណ្ដាប់​ដៃដ៏អស្ចារ្យ​ ដើម្បី​សម្លាប់​សត្រូវ​ទាំងឡាយ​ណា ដែល​ហ៊ាន​រារាំង​ដំណើរ​ផ្សង​ព្រេង​ក្នុង​ពិភព​គុន​របស់​ខ្លួន។

ឲ្យ​តែ​មាន​សមត្ថភាព និង​ភាព​ក្លាហាន ស្មូម​ក៏​អាច​ធ្វើ​ជា​សេនា​ប្រមុខ​ប្រចាំ​ប្រទេស​ដែរ៕

អត្ថបទ៖ ភីឆាយ