សង្វៀន ១ ទល់ ១ គឺជា​សមរភូមិ​ប្រយុទ្ធ​ថ្មី ហើយ​ប្លែក ដែល​កំពូល​អ្នក​ប្រយុទ្ធ​គ្រប់​បក្ស អាច​ប្រយុទ្ធ​គ្នា​ដោយ​សមត្ថភាព​ខ្លួន​ផ្ទាល់ ខុស​ពី​សមរភូមិ​ប្រយុទ្ធ​ផ្សេងៗ ដែល​ចូល​ជា​ក្រុម ហើយ​អាច​ជួយ​គ្នា​ទៅវិញទៅមក។

ដោយ​មិន​មាន​អ្នកណា​អាច​ជួយ​អ្នកណា​បាន​ក្នុង​សមរភូមិ​ប្រយុទ្ធ​ក្រៅ​ពី​ខ្លួនឯង បាន​ធ្វើ​ឲ្យ​កំពូល​អ្នក​ប្រយុទ្ធ​ជាច្រើន​ដែល​មាន​កម្រិត​ចាប់​ពី Level 80 ឡើង​ទៅ ហើយ​គិត​ថា​ខ្លួន​មាន​សមត្ថភាព​ខ្ពស់ និង​មាន​ថ្វីដៃ ព្រមទាំង​យុទ្ធ​សិល្ប​ពូកែ ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​សង្វៀន ១ ទល់ ១ នេះ។

សម្រាប់​អ្នក​ប្រយុទ្ធ​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ក្នុង​សង្វៀន ១ ទល់ ១ នេះ ប្រិយមិត្ត​នឹង​ទទួល​បាន​បទពិសោធន៍ រួម​ទាំង Tournament Points និង Competition Points យ៉ាង​ច្រើន​ផង​ដែរ ទោះបីជា​ប្រិយមិត្ត​ទទួល​បរាជ័យ​ក៏​ដោយ ដែល Competition Points ប្រិយមិត្ត​អាច​សន្សំ​ដើម្បី​ប្ដូរ​យក​សម្ភារៈ​ល្អៗ​ជា​ច្រើន​ពី Material Art Competition Store។

ចំណែក Tournament Point វិញ អាច​ធ្វើ​ឲ្យ​ប្រិយមិត្ត​ទទួល​បាន​រង្វាន់​ប្រចាំ​ខែ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ បើសិនជា​អ្នក​កម្សាន្ត​ទទួល​បាន​ចំណាត់​ថ្នាក់​ក្នុង​ចំណោម ១០ នាក់​ដែល​មាន​ពិន្ទុ Tournament Point ច្រើន​ជាង​គេ​ប្រចាំ​បក្ស។ អូ! និយាយ​ចឹង អ្នក​ប្រយុទ្ធ​ទាំងអស់​មាន​ដែល​ចាប់​អារម្មណ៍​អត់​ថា ពេលខ្លះ​ប្រយុទ្ធ​ឈ្នះ​បាន​ពិន្ទុ​តិច​ណាស់ ហើយ​ពេល​ខ្លះ​ទៀត​ទទួល​បាន​ពិន្ទុ​ច្រើន?

ការពិត​រឿង​នេះ​គឺ​មិន​ពិបាក​យល់​ទេ ! នៅ​ពេល​ដែល​ប្រិយមិត្ត​ជួប​អ្នក​ប្រយុទ្ធ​ផ្សេង ដែល​មាន​ប្រវត្តិ​ឈ្នះ​ច្រើន​ក្នុង​សង្វៀន ១ ទល់​នឹង ១ ហើយ​បើសិនជា​ប្រិយមិត្ត​ប្រយុទ្ធឈ្នះ​​ជើងខ្លាំង​រូប​នោះ ប្រិយមិត្ត​នឹង​ទទួល​បាន​ការ​បន្ថែម​ពិន្ទុ​ច្រើន​ជាង​ធម្មតា។

ប៉ុន្តែ​ប្រសិនបើ​ប្រិយមិត្ត​ជា​អ្នក​ប្រយុទ្ធ​ដែល​ធ្លាប់​ឈ្នះ​ការ​ប្រកួត​ក្នុង​សង្វៀន​ច្រើន ហើយ System ចាប់​គូ​ប្រយុទ្ធ​ចំ​អ្នក​ប្រយុទ្ធ​ដទៃ ដែល​មាន​ប្រវត្តិ​ចាញ់​ច្រើន​ក្នុង​សង្វៀន ១ ទល់ ១ ប្រិយមិត្ត​នឹង​ទទួល​បាន​ការ​បន្ថែម​ពិន្ទុ​តែ​បន្តិច​ប៉ុណ្ណោះ នៅ​ពេល​ដែល​ប្រិយមិត្ត​ឈ្នះ។ សម្រាប់​គូ​ប្រកួត​ដែល​មាន​ប្រវត្តិ​ប្រយុទ្ធ​ឈ្នះ ចាញ់​ប្រហាក់​ប្រហែល​គ្នា​វិញ អ្នក​ឈ្នះ​នឹង​ទទួល​បាន​ពិន្ទុ​បន្ថែមសមរម្យមួយ។

កុំ​ភ្លេច! វាស់​ស្ទង់​សមត្ថភាព​សត្រូវ​តាម​រយៈ Point ដែល​បាន​មក​ពី​ការ​ប្រកួត​នៅ​សង្វៀន ១ ទល់ ១៕

អត្ថបទ៖ ភីឆាយ