| ហេតុអ្វីបានជាមានបន្ទប់សំងាត់ពណ៌ស្វាយ? |
| ថ្ងៃសុក្រ ទី20 មករា ឆ្នាំ2012 ម៉ោង04:49 |
|
ប្រិយមិត្តទាំងអស់គ្នាប្រាកដជាធ្លាប់បានចូលកម្សាន្តជាច្រើនដងមក ហើយ ពីព្រឹត្តិការណ៍បន្ទប់ពណ៌ស្វាយ ប៉ុន្តែមានប្រិយមិត្តអ្នកគាំទ្រសេវាកម្សាន្តមួយចំនួនមិនទាន់បាន ដឹងថា តើមូលហេតុអ្វីជាដើមចម បណ្ដាលអោយមានបន្ទប់ពណ៌ស្វាយឡើងទេ?
កាលដើមឡើយ Kirin ត្រូវបានបង្កើតឡើងដោយដី និងមេឃ ដោយហេតុនេះហើយ Kingdom Territory Map នៃអាថ៌កំបាំងធម្មជាតិត្រូវបានបង្ហាញឡើង ទេវតាមានការក្ដៅក្រហាយជាខ្លាំងក៏បានដាក់ទាន់កម្មទៅលើស្ដេចសុង ដោយបំផ្លាញទឹកដីសុងធ្វើអោយប្រជារាស្ត្រជួបទុក្ខលំបាកយ៉ាងខ្លាំងនាពេលនោះ។
ស្របពេលនោះផងដែរ នៅឯទឹកដីបុព្វបុរសមាន Amethyst Hermits ៤ នាក់ ដែលជាក្រុមមនុស្សប្រកបដោយការចេះដឹង និងអំណាចខ្លាំងក្លា ដោយឃើញដូច្នោះស្ដេចសុងបានទៅសុំអង្វរអោយអ្នកទាំងបួននេះជួយតែមិនបានសម្រេច តែក្រោយមកដោយសារការអាណិតស្រលាញ់អ្នកទាំងបួននោះ បានសម្រេចចិត្តជួយ Kingdom Territory ដើម្បីសង្គ្រោះប្រជាជនដែលកំពុងរងទុក្ខវេទនា ក្នុងពេលដែល Kirin មានជីវិតឡើងវិញ ហើយត្រូវបានថែរក្សានៅ Amethyst Pavilionប៉ុន្តែថាមពលរបស់ Kirin កាន់តែកើនឡើងជាលំដាប់ ហើយអ្វីដែលអាចទប់ស្កាត់ថាមពលនេះបាន គឺមានតែការជួយពី martial world តែប៉ុណ្ណោះ។
|



