23 Feb 2012
Sabay News | MySabay Account | Forum | JX2 | AK Online | Mongol | Avatar
រីករាយចូលឆ្នាំចិនជាមួយមហារង្វាន់ដ៏អស្ចារ្យ
ថ្ងៃសុក្រ ទី30 ធ្នូ ឆ្នាំ2011 ម៉ោង01:25

រីក​រាយ​ជា​មួយ​មហា​ព្រឹត្តិ​ការណ៍ និង​បេសកកម្ម​ថ្មី​ជា​ច្រើន​របស់​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​​នេះដោយ​មាន​ឱកាស​ឈ្នះ​មហា​រង្វាន់​ដ៏​អស្ចារ្យ​ជា​ច្រើន​សន្ឋឹក​សន្ឋាប់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដូច​ជា​៖ ម៉ូតូ ​Honda Scoopy 2012 ស៊េរី​ថ្មី, Ipad 2, Laptop Dell Inspiron (N4110), Sony Ericsson XPERIA-ACTIUE និង​​មហា​​រង្វាន់​​ជា​​ច្រើន​​ទៀត​​ដោយ​គ្រាន់​តែ​ចូល​រួម​កម្សាន្ត​ជា​មួយ ​នឹង​បេសក​កម្ម​ទាំង៧ដើម្បី​​ទទួល​​បាន​​សំបុត្រ​ចូល​រួម​ក្នុង​កម្ម​វិធី​ចាប់​ឆ្នោត​ផ្សង​សំណាង ​មហា​រង្វាន់​​​ដ៏​អស្ចារ្យ​នេះ​។

ដើម្បីអាចទទួលសំបុត្រផ្សងសំណាងនេះបានតម្រូវអោយអ្នកត្រូវបំពេញបេសកកម្មទាំង៧ អោយ​គ្រប់​ចំនួន​​ចាប់ពី​​​ថ្ងៃ​​ទី​១៣ ខែ​មករា​រហូត​ដល់​ថ្ងៃ​ទី​០៩ ខែ​មីនា​ ហើយនឹងធ្វើការចាប់ឆ្នោតនៅថ្ងៃទី​០៨​ ខែមេសា​ ឆ្នាំ​២០១២នៅ​ ICT World Expo​ កោះ​ពេជ្រ​។ដែល​បេសក​កម្ម​ទាំង​៧​នោះ​មាន​៖

  1. ចូលកម្សាន្តមហាសង្រាមទ្វារមេឃ ចំនួន៨ដង (ទាល់តែចប់)
  2. គ្រាន់តែចូលកម្សាន្តដំណើរឆ្ពោះទៅកាន់ភ្នំលៀងសាន ចំនួន៣ដង
  3. ញ៉ាំនុំអណ្តើកក្រហមចំនួន១០០នុំ ដែលបានមកពីព្រឹត្តិការណ៍ដុតនុំឆ្នាំថ្មី
  4. បើកប្រអប់ចំនួន៥ប្រអប់ ដែលបានមកពីព្រឹត្តិការណ៍វាយម៉ុងសាយ
  5. បើកញ្ចប់អាំងប៉ាវចំនួន៥កញ្ចប់ ដែលបានមកពីព្រឹត្តិការណ៍ចែកអាំងប៉ាវ
  6. ចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍សែនទទួលទេវតាឆ្នាំថ្មីអោយគ្រប់ចំនួន៨ដង
  7. ចូលរួមក្នុងព្រឹត្តិការណ៍បន់ព្រះនាំមកនូវសំណាងអោយគ្រប់ចំនួន៨ដង

បញ្ចាក់៖ តួអង្គម្នាក់ទទួលបានសំបុត្រផ្សងសំណាងតែមួយប៉ុណ្ណោះ និងត្រូវមានកំរិតចាប់ពី ៨០ ឡើងទៅ។

 
 ចាប់ផ្តើម JX២ នៅទីនេះ!
Newbie Experiences
How to start with JX2
.