កាន់​តែ​ពិសេស​! ​កាន់​តែ​អស្ចារ្យ! ​សម្រាប់​អ្នក​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ដែល​ចាប់​ផ្ដើម​ដំណើរ​ផ្សង​ព្រេង​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​​នៃ​នគរថ្មី​​ ចតុមុខ ​ដែល​នឹង​ចាប់​ដំណើរ​ការ​នៅ​ពេល​ដ័៏​ខ្លី​ខាង​មុខ​នេះ លោក​អ្នក​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ថ្មី ប្លែក តាម​រយៈ​ការ​ប្រកួត​ដណ្ដើម​ទី​ក្រុម ChengDu និង QuanZhou ហើយ​​ធ្វើ​ការ​សន្សំ​ពិន្ទុ​​ដើម្បី​ឆ្ពោះ​ទៅ​រក​​រង្វាន់​ដ៏មហា​សាល។

ចាប់​ផ្ដើម​ឥឡូវ​នេះ​ដើម្បី​​​​បញ្ជាក់​ឱ្យ​គេ​ដឹង​ថា​ Guild របស់​អ្នក​គឺ​ជា​អធិរាជ​នៅ​ដែនដី​ថ្មី​នៃ​នគរ ចតុមុខ!!!

I-រយៈពេល

កម្មពិធីនេះចាប់ផ្តើមពីថ្ងៃទី១៤​ខែមិថុនារហូតដល់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៣។

II-ដំណើរការនៃព្រឹត្តិការណ៍

ម្ចាស់​ Guild ទាំង​អស់​ត្រូវ​ធ្វើ​ការ​សន្សំ​ពិន្ទុ​របស់​ខ្លួន​ដែល​បាន​មក​ការ​ប្រយុទ្ធ​ដើម្បី​គ្រប់​គ្រង់​ទី​ក្រុង​ Chengdu និង Quanzhou រៀង​រាល់​សប្តាហ៍​ ដោយ Guild ណា​ដែល​បាន​ទទួល​ជ័យ​ជំនៈ​ក្នុង​ការ​កាន់​កាប់​ក្រុង​មួយ​និង​ទទួល​បាន​១ពិន្ទុ​ ហើយ ​Guild ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​នៅ​ថ្ងៃ​ទី9​ខែ​កញ្ញា​ ឆ្នាំ​2013​  គឺ​ជា​ Guild​ ដែល​ឈ្នះ។​

III-រង្វាន់

  •  ជ័យលាភីទី1 =150,000 Sabay Gold
  •  ជ័យលាភីទី2 =100,000 Sabay Gold
  • ជ័យលាភីទី3=50,000 Sabay Gold

Sabay Gold នឹងត្រូវដាក់បញ្ចូលទៅកាន់ Account របស់តួអង្គដែលជាម្ចាស់ Guild ( Guild leader) តែម្នាក់ប៉ុណ្ណោះ។

 

បញ្ជាក់៖

  • ក្នុង​ករណី​ដែល​មាន​ Guild​ ពិន្ទុ​ស្មើ​គ្នា​ ដូច្នេះ​រង្វាន់​នឹង​ត្រូវ​ធ្វើ​ការ​បែង​ចែក​ដោយ​យក​ចំនួន​រង្វាន់​ដែល​ត្រួវ​បាន​ទៅ​ចែក​ជា​មួយ​ចំនួន​ Guild​ ដែល​មាន​ពិន្ទុ​ស្មើ​គ្នា​។
    ឧទា​ហរណ៍​៖ មាន​ Guild​ ចំនួន ​២ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​តែ​ស្មើ​គ្នា​ ដូច្នេះ​ JXII​ នឹង​ធ្វើ​ការ​បែង​ចែក​រង្វាន់​ដោយ​យក​រង្វាន់​ទី១​ និង​ទី២​ បូក​បញ្ចូល​គ្នា​រួច​ចែក​នឹង​ចំនួន​ Guild​ ហើយ​ចំណែក​ឯ​រង្វាន់​ទី៣​ នឹង​បាន​ទៅ​លើ ​Guild​ បន្ទាប់​ដែល​មាន​ពិន្ទុ​តិច​ជាង​ Guild​ ទាំង​២ ​ខាង​លើ។​
  • រង្វាន់ Sabay Gold (ទទួលបានមកពី​ EVENT​​ ​តែប៉ុណ្ណោះ) ទាំង​អស់​គឺ​មាន​តម្លៃ​ស្មើ​និង​ Sabay​ Coin​​​ ហើយ​អាច​ធ្វើ​ការ​ផ្ទេរ​ទៅ​ Account ដ៏​ទែ​បាន​។

ក្រុម​ហ៊ុន​សូម​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​កម្ម​វិធី​ដោយ​ពុំ ​ចាំ​បាច់​ជម្រាប​ជូន​ ដំណឹង​ជា​មុន​។ សម្រាប់​ពត៌​មាន​លំ​អិត​អាច​ទំនាក់​ទំនង​មក​កាន់​លេខ​ 023 22 8000 រៀង​រាល់​ម៉ោង​ធ្វើ​ការ​។

 

ព័ត៍មាន​ស្ដី​ពី​កំណប់​មហាសាល​របស់​អធិរាជ​ក្រុង ChengDu & QuanZhou

JXII Team!!!