ការ​ប្រកួត​ប្រជែង​បាន​មក​ដល់​ទៀត​ហើយ​ជា​មួយ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​។ ការ​ចាប់​បដិ​សន្ធិ​នៃ​នគរ​ថ្មី​ ការ​ចាប់​កំណើត​នៃ​អ្នក​ក្លាហាន​ថ្មី​ ការ​ចាប់​ដៃ​គ្នា​បង្កើត​ជា​ក្រុម​ដើម្បី​ក្លាយ​ជា​ក្រុម​អធិរាជ​ប្រចាំ​នគរ​ GuildWar គឺ​នឹង​ធ្វើ​អោយ​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​រឹត​តែ​មាន​ភាព​ជក់ចិត្ត​ ភាពតាងតឹង​ ក៏​ដូច​ជា​ភាព​ប្រកួត​ប្រជែង​ ដើម្បី​ឱ្យ​ក្រុម​របស់​ខ្លួន​ក្លាយ​ជា​ក្រុម​លេខ​ ១​ ប្រចាំ​នគរ​ថ្មី​នេះ​ផង​ដែរ​។ដើម្បី​ធ្វើ​អោយ​ការ​ប្រកួត​ប្រជែង​កាន់​តែ​មាន​ភាព​ព្រឹព្រួច​ សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​ថ្មី​នេះ​ឡើង​ គឺ​ព្រឹត្តិការណ៍​ Guild ទាំង​១០​ប្រចាំ​នគរ GuildWar ដើម្បី​ស្វែង​រក​ក្រុម​កំពូល​ទាំង​ ១០ ប្រចាំ​នគរថ្មី​នេះ​​។ ដូច្នេះ​ យើង​នាំ​គ្នា​រង់​ចាំ​តាម​​ដាន​​ថា​តើ​ក្រុម​ណា​មួយ​នឹង​ក្លាយ​ជា​ក្រុម​កំពូល​ទាំង​​ ១០ ប្រចាំ​នគរ​ថ្មី​នេះ​?​ តើ​ក្រុម​ណា​នឹង​ទទួល​បាន​រង្វាន់​ពី​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​? កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នា​ណា!

I. រយះ​ពេល​

  • ព្រឹត្តិការណ៍ចាប់ផ្តើមពីថ្ងៃទី០២ ខែកុម្ភះ​រហូតដល់ថ្ងៃទី​០២ ​ខែឧ​ស​ភា​ ​​ឆ្នាំ​២០១៦​ វេលា​ម៉ោង ​23:59​ យប់

II. លក្ខ័ណ្ឌដើម្បីចូលរួម

  • Guild ទាំង​ឡាយ​ត្រូវ​តែជា​ Guild ដែល​នៅ​ក្នុង​នគរ​ GuildWar
  • System នឹង​ធ្វើ​ការ​ចាត់​ថ្នាក់​​ Guild តាម​រយះ​​ចំនួន​សមាជិក​​, កម្រិត​​Level ​សមាជិក​, កម្រិត​ Active នៃ​សមាជិក​ និង​ កម្រិត​ Active នៃ​ Guild
  • ក្រោយពេល​ចប់​ព្រឹត្តិការណ៍​អ្នក​កម្សាន្ត​ដែល​ជាប់​ចំណាត់​ថ្នាក់​នឹង​ទទួល​បាន​រង្វាន់​ជា​សម្ភារៈ​ប្រចាំ​ Guild ពិសេស​ៗ។

 

 

  • បញ្ជាក់​៖ ក្នុង​ករណី​ពិសេស​ សេវាកម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​សូម​រក្សា​សិទ្ធ​កែ​ប្រែ​រង្វាន់ខាង​លើ​ដោយ​នឹង​មិន​ធ្វើ​ការ​ប្រាប់​មុន​ សូម​អរគុណ​។​