I-រយៈពេល

  • ព្រឹត្តិការណ៍នេះ​មាន​រយៈ​ពេល​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ​​​ហើយ​នឹង​ចាប់ផ្តើមពីថ្ងៃទី05 ខែវិច្ឆិការហូតដល់ ថ្ងៃទី07 ខែវិច្ឆិកា ​ឆ្នាំ2014។

II-ដំណើរការនៃព្រឹត្តិការណ៍

  • តួអង្គ​ដែល​មាន​កម្រិត​ចាប់​ពី​ Level70 ឡើង​ចូល​បក្ស​រួច​ទើប​អាច​ចូល​រួម​ជាមួយ​ព្រឹត្តិការណ៍​នេះ​បាន
  • ដើម្បី​ចូល​រួមអ្នក​កម្សាន្ត​នីមួយ​ៗ​ត្រូវ​ធ្វើ​ដំណើរ​ទៅជួប​ NPC {Water festival messenger} ដែល​មាន​ទី​តាំង​នៅ​ទីក្រុង QuanZhou 164/91

  • រៀងរាល់ថ្ងៃ​​នៅ​វេលា​ម៉ោង 18:00 រហូត​ដល់​ម៉ោង 20:00 នាទី​យប់​តែ​ប៉ុណ្ណោះ​ដែល​អ្នក​កម្សាន្ត​នីមួយ​ៗ​អាច​ចូល​រួម​បាន​
  • ​អ្នក​កម្សាន្ត​ត្រូវ​មាន​កាំ​ជ្រួច (Firework) ដែល​​អាច​រក​បាន​ពី Imperial Street Hot1/3 ទើប​អាច​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​

    Firework package = 10 Firework

  • បន្ទាប់​ពី​​មានកាំ​ជ្រួច​(Firework)ហើយ​អ្នក​គ្រាន់​តែ​ជួប​ NPC រួច​ជ្រើស​រើស​ពាក្យ​ថា I want to get into Firework’s map ដើម្បី​ចូល​ទៅ​កាន់​ផែន​ទី​ថ្មី​មួយ​សម្រាប់​ធ្វើ​ការ​បាញ់​កាំ​ជ្រួច​និង​ទស្សនា​ការ​បាញ់​កាំ​ជ្រួច​ជាមួយ​និង​បរិយាកាស​ដ៏​សែន​សប្បាយ​រីក​រាយ​
  • បន្ទាប់​ពី​ចូល​មក​ដល់​អ្នក​កម្សាន្ត​គ្រាន់​តែចុច​ Mouse ស្ដាំ​ទៅ​លើ​ Firework ដើម្បី​បាញ់​កាំ​ជ្រួច​ទាំង​នោះ​ឱ្យ​គ្រប់​ចំនួន​១០ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍

III-រង្វាន់

  • នៅ​ពេល​ដែល​អ្នក​កម្សាន្ត​ធ្វើ​ការ​បាញ់​កាំ​ជ្រួច​រួច​រាល់​ចំនួន​១០​នោះនឹង​ទទួល​បាន​បទ​ពិសោធន៍​ចំនួន Exp 3000000
  • បន្ទាប់​ពី​ទទួល​បាន​បទ​ពិសោធន៍​ពី​ការ​បាញ់​កាំ​ជ្រួច​ហើយ​លោក​អ្នក​អាច​ធ្វើ​ការ​បើក​យក​​បទ​ពិសោធន៍​​​បន្ថែម​ចំនួន 2000000 ទៀត​ពី​ NPC ដោយ​គ្រាន់​តែ​ជ្រើស​រើស​យក​ពាក្យ​ថា ​I want to redeem firework’s reward ដូច​នេះ​ក្នុង​ការ​បាញ់​កាំ​ជ្រួច​មួយ​ប្រអប់​អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​សរុប​ចំនួន 5000000Exp

  • ​អំឡុង​ពេល​នៃ​ព្រឹត្តិការណ៍​នេះក្នុង​មួយ​ថ្ងៃ​ៗអ្នក​កម្សាន្ត​អាច​ប្រើ​ប្រាស់​កាំ​ជ្រួច​​ច្រើន​បំផុត​ត្រឹម​តែ​ 100 Firework ស្មើនឹង 10 កញ្ចប់​នៃ Firework package ប៉ុណ្ណោះ​
  • ក្នុង​ករណី​​អ្នក​កម្សាន្ត​ដែល​ចូល​រួម​​​កម្សាន្ត​ជាមួយ​ព្រឹត្តិការណ៍​បាញ់​កាំ​ជ្រួច​ទាំង​៣​ថ្ងៃ​នឹង​បាន​បាញ់​កាំ​ជ្រួច​គ្រប់​ចំនួន 300ដើមនោះ​នឹង​ទទួល​បាន​រង្វាន់​ពិសេស​មួយ​​ទៀត​គឺ Blue butterfly kite

បញ្ជាក់៖ ប្រសិន​បើ​តួអង្គ​នីមួយៗ​ចូល​ទៅ​ដល់​ក្នុង​ផែន​ទី​ថ្មី​នោះ​ហើយ​ប៉ុន្ដែ​មិន​ប្រើ​កាំ​ជ្រួច​គ្រប់​ចំនួន​១០ នោះ​មិន​ទទួល​បាន​​រង្វាន់​​​ទេ ចំណែក​ឯ​ System ក៏​នឹង​ធ្វើ​ការ​​រាប់​សារ​ជា​ថ្មី​នៅ​ពេល​ដែល​​អ្នក​​ចូល​ទៅ​ប្រើ​ប្រាស់​កាំ​ជ្រួច​លើក​ក្រោយ។