បេសកកម្មស្វែងរក Sky Instrument​ គឺ​ជា​បេសកកម្ម​ថ្មី​មួយ​ទៀត​របស់​និស្ស័យ​ស្នេហ៏​ដាវ​ទេព​ដែល​ត្រូវ​បាន​បង្កើត​មក​សំរាប់​អោយ​អ្នក​កម្សាន្តចូលរួមដើម្បី​ធ្វើការស្វែងSky Instrument​ ដើម្បីប្តូរយកឈុតបក្សកម្រិតទី៤​និង​ទី៥​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​អាច​ប្តូរ​យក​ឈុត​ថ្មី​ Sky Nian Ying និង​ Sky Nian Yang ដែល​​ជា​​ឈុត​ថ្មីដែល​មាន​អនុភាព​ខ្លាំង​ក្លា​និង​អស្ចារ្យ​ក្នុង​​ពិភព​​​និស្ស័យ​ស្នេហ៏​ដា​វ​ទេព​ផង​ដែរ​។

I-អត្ថប្រយោជន៍នៃSky Instrument

Sky Instrument​ គឺជាសម្ភារៈថ្មីក្នុងពិភពនិស្ស័យស្នេហ៏ដាវទេពដែលអ្នកកម្សាន្តអាចយកទៅប្តូរយកឈុតថ្មី​Sky Nian Ying និង​ Sky Nian Yang​ ពី ​NPC​ដែល​មាន​ឈ្មោះថា​ God of War Baiyun ដែល​មាន​ទីតាំង​នៅ​ក្រុង​ FengXiang 220/195 ​និងក៏អាចយកSky Instrument ប្តូរយក​ Star fragment ដែល​ជា​សម្ភារៈ​សំរាប់​ប្តូរ​យក​ឈុត​បក្ស​កម្រិត​ទី៤​និង​ទី៥​ផង​ដែរ​។

II-ដំណើរការនែបេសកកម្ម

ដើម្បីអាចស្វែងរក Sky​ Instrument Shardតួអង្គនិមួយៗត្រូវចូលរួមជាមួយបេសកកម្មនិងព្រឺត្តិការណ៍ជាច្រើនដូចជា

  • បេសកកម្មកម្ចាត់បីសាច់(តួ​អង្គ​ដែល​មាន​កម្រិត​ចាប់​ពី​​៨០​ឡើង​ទៅ​ពេល​ដែល​បើក​ហិប​ LiuWei Treasure Box​ ដែល​ធ្លាក់​ពី​មេ​បីសាច​​និង​​ទទួល​បាន​​ Sky​ Instrument Shard ចំនួន​មួយ​)​។​ក្នុង​មួយ​ថ្ងៃតួអង្គនិមួយៗ​អាច​បើក​ហិប​នេះ​ចំនួន​៣ដង។
  • បេសកកម្មសង្គ្រាមទ្វារមេឃ(តួ​អង្គ​ដែល​មាន​កម្រិត​ចាប់​ពី​​៨៥ឡើង​ទៅ​​ចូល​កម្សាន្ត​បេសក​កម្ម​សង្គ្រាម​ទ្វារ​មេឃ​ហើយទទួលបានជ័យជំនៈ​និងទទួលបាន Sky​ Instrument Shard ចំនួន​មួយ​)​។​
  • ដំណើរឆ្ពោះទៅកាន់ភ្នំលៀងសាន
  • បេសកកម្ម​ Taixu​​ (តួ​អង្គ​ដែល​មាន​កម្រិត​ចាប់​ពី​​៨៥ឡើង​ទៅ​​)
  • ភូមិគ្រឹះលាក់ដាវ (តួ​អង្គ​ដែល​មាន​កម្រិត​ចាប់​ពី​​៨៥ឡើង​ទៅ​​)
  • ប្រើ​key បើក Wishful box ក៏អាចទទួលបាន​ Sky Instrument Shard ផងដែរ។

III-រង្វន់ពីការប្តូរ Sky Instrument Shard

បន្ទាប់ពីទទួលបាន Sky Instrument Shard បានគ្រប់ចំនួនហើយលោកអ្នកអាចទៅជួបជា​​មួយ​​ NPC​ដែល​មាន​ឈ្មោះថា​ God of War Baiyun ដែល​មាន​ទីតាំង​នៅ​ក្រុង​ FengXiang 220/195 ​ដើម្បី​​ប្ដូរ​​ឈុត​​សម្លៀក​​បំពាក់​​ឈុតថ្មី Sky Nian Ying និង​ Sky Nian Yang បាន​​។

បញ្ជាក់៖​ ​សម្ភារៈ​ Sky Instrument Shard​ ក៏អាចយកទៅប្តូរយក​ Star fragmentផងដែរ។