យៀកជឺឆៀវ គឺ​ជា​យុវជន​ដែល​មានចរឹត​​​ក្រអើត​ក្រទម​​មួយ​រូប​តែ​គេ​មាន​សម្ថភាព​និង​ក្បាច់​គុន​ខ្លាំង​ពូ​កែ​ដែល​អាច​ដឹក​នាំ​អ្នក​គុន​និយម​ជា​ច្រើន​ទៀត​​ទៅ​កាន់​​កំពូល​ភ្នំ​ថុង​ធាន​​ដើម្បី​កម្ចាត់​​មេបក្ស​បិសាច​​  ប៉ុន្ដែ​បច្ចុប្បន្ដ​​សាសនាបិសាច​​ ធាន​អ៊ីង ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​បក្ស​បិសាច​ជា​ច្រើន​ទៀត​កំពុង​តែ​មាន​កំលាំង​ខ្លាំង​ក្លា ដូច្នេះ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​ក្នុង​ការ​សម្រេច​ចិត្ត​តតាំង​ជា​មួយ​បក្ស​បិសាច​នា​ពេល​នេះ។ ក្រោយ​ទទួល​ដំណឹង​ថា​​ពួក​គេ​ជួប​គ្រោះ​ ព្រឹទ្ធាចារ្យ​ដាវ​(​​ស្ដេច​ដាវ)​​​​​​ ​​តម្រូវ​ឱ្យ​ ឆៀវរុសួយ និង​អ្នក​​ក្លាហាន​វ័យ​ក្មេង​ លូហ្វៃ ​​កោះ​ហៅ​អ្នក​គុន​នៅ​ក្នុង​បក្ស​សុច្ចរិត​ទាំង​អស់​ឱ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ថុង​ធាន​ជា​បន្ទាន់​ដើម្បី​ជួយ​រៀម​ច្បង​ដែល​កំពុង​ជួប​គ្រោះ​ថ្នាក់​។
ស្ដេច​ដាវ៖​ ដំណើរ​​​​លើក​នេះ​​​ពិត​ជា​គ្រោះ​ថ្នាក់​​ណាស់​ សូម​អ្នក​ទាំង​អស់​គ្នា​ប្រយ័ត្ន​ប្រយែង​ផង …
[សង្គ្រាមនៅជើងភ្នំថុងធាន] [ជណ្ដើរបិសាចផ្លូវមរណៈ] [សេនាបិសាចជណ្ដើរលោហិត] [អាសនៈសាសនាបិសាច] [ក្បួនដាវបិសាចទាំង១០] [ឃ្មុំអគ្គីបិសាចសខ្មៅ] [ដំណាក់សូរិយាច័ន្ទ្រា] ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា​ប្រសិន​បើ​នរណា​អាច​បំបែក​ប្រាស្នា​នេះ​បាន​នោះ​ពិត​ជា​អាច​សម្លាប់​ ហុង​អ៊ីង​ ​បាន សូម​សំណាង​ល្អ!


បេសកកម្មថ្មី!ពោពេញដោយអាថ៌កំបាំងបានមកដល់​​ហើយ​!

 I ដំណើរ​នៃ​បេសកកម្ម

  • ដើម្បី​​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ថុង​ធាន​បាន​អ្នក​កម្សាន្ត​ទាំង​អស់​ត្រូវ​ធ្វើ​ដំណើរ​មក​ជួប Qiu RuoShui ដែល​មាន​ទី​តាំង​នៅក្រុង BianJing 145/177
  • អ្នក​កម្សាន្ត​ត្រូវ​តម្រូវ​ឱ្យ​មាន​កម្រិត​ចាប់​ពី៨០​ឬ​ខ្ពស់​ជាង​នេះ​ហើយ​ ធ្វើ​ការ​បង្កើត​ជា​ក្រុម (Party) និង​មាន​គ្នា​យ៉ាង​តិច​​ចាប់​ពី​៤​នាក់​​ដែល​មាន​សាខា​ខុស​គ្នា​
  • នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​ដល់​ជើង​ភ្នំ​ថុង​ធាន​ហើយ​នោះ​អ្នក​កម្សាន្ត​ទាំង​អស់​ត្រូវ​រួម​គ្នា​ដើម្បី​ប្រយុទ្ធ​ជា​មួយ​បិសាច​​ដែល​មាន​៧​ដំណាក់​កាល​ហើយ​ដំណាក់​កាល​នីមួយ​​​ៗ​អ្នក​កម្សាន្ត​ទាំង​អស់​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ផ្សេង​​ៗ​គ្នា​ដើម្បី​កំចាប់​បិសាច​ទាំង​អស់​នោះ

    ផែន​ទី​ភ្នំ​ថុង​ធាន
  • បន្ទាប់​ពី​ចូល​មក​ដល់​ហើយ​​ម្ចាស់​ Party ត្រូវ​ជួប​ជាមួយ​ Qiu RuoShui បន្ទាប់​មក​​អ្នក​ទទួល​បាន​ជម្រើស​ពីរ​ការ​ប្រយុទ្ធ​ដោយ​ផ្ទាល់​និង​ការ​ប្រយុទ្ធ​ដោយ​​មាន​ Buff ឈាម​និង​ Attack (តម្រូវ​ឱ្យ​មាន​ Sky Token ចំនួន​៥ ដែល​អាច​រក​បាន​ពី Imperial Street Hot 1/3)
  • រាល់​ដំណាក់​កាល​នីមួយ​ៗ​ដែល​អ្នក​​ប្រយុទ្ធ​ឈ្នះ​បិសាច​ទាំង​នោះ​និង​ទទួល​បាន​នូវ​បទ​ពិសោធន៍​ជា​​ច្រើន​​រួម​​ទាំង​អាច​ធ្វើ​ការ​បើក​យក​​រង្វាន់​​ដែល​​បាន​​បង្ហាញ​​នៅ​​លើ​​ Screen ដូច​ខាង​ក្រោម​
  • មិន​តែ​ប៉ុណ្ណោះ​រាល់​ពេល​បញ្ចប់​ដំណាក់​កាល​នីមួយ​ៗ​​​​និង​ទទួល​បាន TongTian Keepsake និង​ឈុត​សម្លៀក​បំពាក់​បក្ស​កម្រិត​ទី​៥​ឬ​មួយ​ក៏​ឈុត Sky Nine Lv85
  • ជាមួយ​គ្នា​នេះ​ដែរ​នៅ​ NPC Qiu RuoShui លោក​អ្នក​ក៏​អាច​ប្ដូរ​យក​​សម្ភារៈ​ថ្មី​ដូច​ជា​ Jade និង​អាវុធ​សូរិយា​ផង​ដែរ​ដោយ​គ្រាន់​តែ​ជ្រើស​រើស​ពាក្យ​ថា TongTian’s Store
    បញ្ជាក់​៖តួអង្គ​នីមួយៗ​អាច​ចូល​រួម​ក្នុង​បេសកកម្ម​​អាថ៍​កំបាំង​ភ្នំ​ថុង​ធាន​នេះ​​បាន​ចំនួន​ច្រើន​បំផុត​ត្រឹម​តែ​៨​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍។