ក្រោយ​ពី​បាន​បើក​ដំណើរ​ការ​ឱ្យ​ចុះ​ឈ្មោះ​អស់​រយៈ​ពេល​​ជាង​ពីរ​សប្ដាហ៍ ​កន្លង​​មក​ ឥឡូវ​នេះ​​យើង​រក​បាន​ក្រុម​​​ដែល​ចុះ​ឈ្មោះ​សរុប​ចំនួន​ ១០​ ក្រុម ​ដែល​​ក្រុម​​ទាំង​នោះ​មាន​៨​ក្រុម​ជា​ក្រុម​ពេញ​សិទ្ធ​​ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​យក​ជ័យ​លាភី​ហើយ​ក្នុង​នោះ​២​ក្រុម​ដែល​នៅ​សេះ​សល់​គឺ​ជា​ក្រុម​បម្រុង​។

ក្រុម​ទាំង​៨​ដែល​​នឹង​ត្រូវ​ប្រកួត​

  1. 3SachJx
  2. bongdan2013
  3. Electric
  4. C Arom
  5. Dot 9
  6. JingJang City
  7. nob70
  8. Doremon

ក្រុម​​បម្រុង​ទាំង​២​​ដែល​ត្រៀម​​ខ្លួន​ប្រកួត​

  1. ultimate
  2. RNnetShop

    សម្រាប់​ក្រុម​បម្រុង​ទាំង​២​ក្រុម​ត្រូវ​ធ្វើ​ការ​ត្រៀម​ខ្លួន​និង​​រៀប​ចំ ​តួអង្គ​ប្រកួត​ឱ្យ​បាន​រួច​រាល់​ដើម្បី​​អាច​ចូល​រួម​ប្រកួត​ក្នុង​ករណី​ ក្រុម​​ណាមួយ​ក្នុង​ចំណោម​ក្រុម​ទាំង៨​អវត្តមាន។

​ក្រុម​ទាំង​៨​ត្រូវ​ធ្វើ​ការ​ប្រកួត​​​វគ្គ​ចាញ់​ធ្លាក់​ (Play-Off) តាម​រូបមន្ដ​ដូច​ខាង​ក្រោម៖

បញ្ជាក់៖ សម្រាប់​ក្រុម​បម្រុង​ដែល​មិន​បាន​ចូល​រួម​ប្រកួត​រួម​ជា​មួយ​ក្រុម​ដែល​បាន ​ចុះ​ឈ្មោះ​រួច​រាល់​ហើយ​តែ​ពុំ​មាន​ឈ្មោះ​ប្រកួត​និង​បម្រុង​យើង​ខ្ញុំ​នឹង ​ធ្វើ​ការ​ប្រគល់​ជូន​ Sabay Coin ត្រឡប់​ទៅ​វិញ​នៅ​​ក្រោយ​ពេល​ដែលព្រឹត្តិការណ៍​​ប្រកួត​បញ្ចប់។​