ពិតជា​អស្ចារ្យ​ណាស់​ដែល​ក្នុង​រយៈពេល​ត្រឹម​តែ ៤៥ ថ្ងៃ​ប៉ុណ្ណោះ​មាន​កំពូល​អ្នក​ប្រយុទ្ធ​ក្នុង​នគរ​ចតុមុខ អាច​ធ្វើ​សង្គ្រាម​ក្នុង​សមរភូមិ​ដ៏​រន្ធត់ Battlefield រហូត​ដល់​បាន​ឋានៈ​ជា​សេវា​ប្រមុខ Marshal។ ដឹង​ថា​សេនា​ប្រមុខ Marshal ដំបូង​គេ​នៅ​ក្នុង​នគរ​ចតុមុខ​មាន​ឈ្មោះ​អ្វី​អត់? ហើយ​វា​មាន​ប្រយោជន៍​អ្វី​ខ្លះ ពេល​ទទួល​បាន​ឋានៈ​ដ៏​អស្ចារ្យ​ក្នុង​នគរ​ចតុមុខ?

NoLoveForMe ជា​ឈ្មោះ​របស់​តួអង្គ​ប្រយុទ្ធ​នៅ​ក្នុង​បក្ស​សៅ​លីង​មាន​កម្រិត Level 83 ហើយ​គឺ​ជា​ម្ចាស់​តំណែង​សេនា​ប្រមុខ Marshal ប្រចាំ​ប្រទេស Liao មុន​គេ​ក្នុង​នគរ​ចតុមុខ ដែល​បាន​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី ១៥ ខែ​មិថុនា កន្លង​ទៅ​នេះ។ ជាមួយ​នឹង​ការ​ទទួល​បាន​ឋានៈ​ជា​សេវា​ប្រមុខ Marshal នេះ អ្នក​ក្លាហាន​គ្មាន​ស្នេហ៍ NoLoveForMe រូប​នេះ បាន​ក្លាយ​ជា​ចំណែក​មួយ​ក្នុង​ចំណោម​ម្ចាស់​រង្វាន់ 700.000 Sabay Golds ដែល​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន​រៀបចំ​ទុក​ប្រគល់​ជូន​កំពូល​អ្នក​ប្រយុទ្ធ​ទាំងឡាយ​ណា​បាន​ទទួល​តំណែង​ជា​សេនា​ប្រមុខ Marshal មុន​ថ្ងៃ​ទី ០៩ ខែ​កញ្ញា ឆ្នាំ២០១៣ មិន​ថា​សេនា​ប្រមុខ Marshal ប្រទេស Song ឬ​ប្រទេស Liao ឡើយ។

គួរ​បញ្ជាក់​ផង​ដែរ បើសិនជា​ដល់​ថ្ងៃ​ទី ០៩ ខែ​កញ្ញា ឆ្នាំ២០១៣ គ្មាន​អ្នក​ក្លាហាន​រូប​ណា​ធ្លាប់​ទទួល​បាន​ឋានៈ​ជា​សេនា​ប្រមុខ Marshal ទេ រង្វាន់​ចំនួន 700.000 Sabay Gold នេះ នឹង​ត្រូវ​ប្រគល់​ជូន NoLoveForMe តែ​ម្នាក់​ប៉ុណ្ណោះ។

ចង់​ដឹង​ថា រង្វាន់ 700.000 Sabay Gold នេះ​បាន​ទៅ​លើ​អ្នក​ប្រយុទ្ធ​គ្មាន​ស្នេហ៍ NoLoveForMe ទាំង​អស់ ឬ​យ៉ាងណា កុំ​ភ្លេច​តាមដាន​ជាមួយ JX ទាំងអស់​គ្នា។

អត្ថបទ៖ ភីឆាយ