កម្រិត Level នៃ​កំពូល​អ្នក​ប្រយុទ្ធ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ការ​ធ្វើ​សង្គ្រាម។ កម្រិត Level កាន់តែ​ខ្ពស់ Attribute ឈាម(Hit Point) និង​កម្លាំង(Mana Point) កាន់​តែ​ច្រើន ព្រោះ Attribute ទាំង​នេះ​នឹង​ត្រូវ​បាន​បន្ថែម​ជា​រៀងរាល់​នៃ​ការ​ឡើង​កម្រិត Level របស់​តួអង្គ​ប្រយុទ្ធ​នីមួយៗ។

មិនតែប៉ុណ្ណោះ ជំនាញ(Skills) ពូកែៗ​មួយ​ចំនួន​គឺ​ត្រូវ​ការ​កម្រិត Level ខ្ពស់​ទើប​អាច​ហាត់​រៀន​បាន មិន​ខុស​ពី​ក្នុង​រឿង​ដែល​លោកគ្រូ​នៃ​បក្ស​នីមួយៗ​តែងតែ​ផ្ទេរ​វិជ្ជា​គុន​ទៅ​សិស្ស​ច្បង​ដែល​មាន​សមត្ថភាព ហើយ​អាច​ជឿ​ទុក​ចិត្ត​បាន។


ទន្ទឹម​នឹង​នេះ បើ​យោង​ទៅ​តាម​បទពិសោធន៍​របស់​អ្នក​កម្សាន្ត​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កម្រិត Level ខ្ពស់​តែ​មួយ​មុខ វា​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​តួអង្គ​ប្រយុទ្ធ​ដែល​សាហាវ​នោះ​ទេ គឺ​ត្រូវ​មាន​បន្ថែម​សម្ភារៈ​ខ្លាំងៗ តិចនិក​ប្រយុទ្ធ និង​គម្ពីរ​ក្បាច់គុន​ជាដើម។ នៅ​ពេល​ដែល​ប្រិយមិត្ត​ទទួល​បាន​គម្ពីរ​មួយ នោះ​បាន​ន័យ​ថា​ប្រិយមិត្ត​ទទួល​បាន​ក្បាច់គុន ឬ​យុទ្ធ​សិល្ប​មួយ​បន្ថែម ដែល​យុទ្ធ​សិល្ប​ទទួល​បាន​មក​ពី​ការ​ហាត់​គម្ពីរ​នេះ​អាច​ជា​ការ​បន្ថែម​សមត្ថភាព​ប្រយុទ្ធ ឬ​សមត្ថភាព​ការពារ​ខ្លួន​ដល់​តួអង្គ​របស់​ប្រិយមិត្ត។

ជាក់ស្ដែង​គម្ពីរ Damp Shirt Scroll គឺជា​គម្ពីរ​ដែល​ធ្វើ​ប្រិយមិត្ត​អាច​ការពារ​ខ្លួន​មិន​ឲ្យ​សត្រូវ​ចូលចិត្ត​ខ្លួន​បាន ពោល​គឺ​នៅ​ពេល​ដែល​សត្រូវ​ចូល​មក​ក្បែរ​តួអង្គ​ប្រយុទ្ធ​របស់​ប្រិយមិត្ត សត្រូវ​អ្នក​នឹង​ត្រូវ​ខ្ទាត​ឆ្ងាយ​ទៅវិញ ហើយ​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​សត្រូវ​ដាច់ Combo Skills របស់​គេ​ទៀត​ផង។ បើ​សាហាវ​យ៉ាង​ហ្នឹង តើ​ធ្វើ​ម៉េច​ទើប​អាច​យក​គម្ពីរ​ហ្នឹង​បាន​ទៅ?

 

អ្នក​កម្សាន្ត​អាច​ទទួល​បាន​គម្ពីរ​ការពារ​ខ្លួន Damp Shirt Scroll នេះ​ពី​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ថ្មីៗ ឬ​ការ​​កម្ចាត់​​បិសាច​​ក្នុង​​ភូមិ​គ្រឹះ​​លាក់​ដាវ​ផង​ដែរ។ ដើម្បី​ទទួល​បាន​គម្ពីរ​នេះ​ពី​ភូមិគ្រឹះ​លាក់​ដាវ ដំបូង​ប្រិយមិត្ត​ត្រូវ​បំពេញ​បេសកកម្ម​បក្ស​ជា​មុន​សិន។ ក្នុង​កំឡុង​ពេល​កំពុង​បំពេញ​បេសកកម្ម​បក្ស​របស់​ប្រិយមិត្ត ប្រិយមិត្ត​នឹង​មាន​ឱកាស​ទទួល​បាន​បេសកកម្ម​មួយ​ដែល​មាន​ឈ្មោះ​ថា Big Happening Quest ដែល​ជា​បេសកកម្ម​ត្រូវ​កម្ចាត់​បិសាច​ក្នុង​ភូមិគ្រឹះ​លាក់​ដាវ Hidden Sword

       

ការ​ចូល​ទៅ​ក្នុង​ភូមិ​គ្រឹះ​លាក់​ដាវ Hidden Sword នេះ​ក៏​មិន​មែន​ជា​រឿង​ងាយស្រួល​ដែរ ប្រិយមិត្ត​ត្រូវ​មាន​សមាជិក​យ៉ាង​តិច ៥ នាក់ ហើយ​សមាជិក​នីមួយៗ​ត្រូវ​មាន Hero Invitation Card ម្នាក់៨សន្លឹក​ទើប​អាច​ចូល​បាន។ បន្ទាប់​ពី​បាន​ចូល​ហើយ ប្រិយមិត្ត​មិន​ប្រាកដ​ថា​នឹង​ទទួល​បាន Damp Shirt Scroll 100% នោះ​ទេ ព្រោះ​មេ​បិសាច​នៅ​ក្នុង​ភូមិគ្រឹះ​នោះ សុទ្ធ​តែ​មាន​យុទ្ធ​សិល្ប​ខ្លាំង​ពូកែ និង​មាន​ក្បួន​ដាវ​សម្ងាត់​ទៀត​ផង។

បទពិសោធន៍​ប្រយុទ្ធ និង​គម្ពីរ​ល្អៗ កំពុង​តែ​រង់ចាំ​ម្ចាស់​នៅ​ក្នុង​ភូមិគ្រឹះ​លាក់​ដាវ Hidden Sword។ ហ៊ាន​ចូល​អត់?

អត្ថបទ៖ ភីឆាយ